តាមសេចក្តីរាយការណ៍ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលជាម្ចាស់រថយន្តម៉ាក Mercedes GT53 ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានអ្នកស្លាប់រហូតដល់ ៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវបានឪពុកម្តាយនាំចូលសារភាពនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការសួរនាំ និងប្រមូលភស្តុតាងពាក់ព័ន្ធ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ករណីនេះកំពុងទទួលការចាប់អារម្មណ៍ពីសាធារណជនយ៉ាងខ្លាំង ខណៈដែលសមត្ថកិច្ចអះអាងថា នឹងអនុវត្តច្បាប់យ៉ាងតឹងរឹង ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ៕ ដោយ៖ KPS99TV







