ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលខេត្តកណ្ដាលពិនិត្យគម្រោងច្រាំងស្ទឹងព្រែកត្នោត និងជំរុញគុណភាពនិងសុវត្ថិភាព

តាមរដ្ឋបាលខេត្ត លោក គួច ចំរើន បានចុះពិនិត្យការដ្ឋាននៅក្រុងតាខ្មៅ ថ្ងៃទី២ មេសា ហើយណែនាំឱ្យគោរពបទដ្ឋានបច្ចេកទេស និងបញ្ចប់ការងារតាមផែនការ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កណ្ដាល៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល រួមជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ បានចុះត្រួតពិនិត្យទីតាំងការដ្ឋានសាងសង់ និងគម្រោងកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងឱកាសនោះ ឯកឧត្តម បានណែនាំដល់ក្រុមការងារសាងសង់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគម្រោង ដោយត្រូវគោរពតាមបទដ្ឋានបច្ចេកទេសយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាសុវត្ថិភាព និងគុណភាពសំណង់ឱ្យបានរឹងមាំប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ ក៏បានជំរុញឱ្យបញ្ចប់ការសាងសង់ឱ្យបានទាន់ពេលវេលាតាមផែនការដែលបានកំណត់។ តាមការបញ្ជាក់ពីមន្ត្រីជំនាញបច្ចេកទេស គម្រោងកែលម្អច្រាំងស្ទឹងព្រែកត្នោតនេះ កំពុងដំណើរការសាងសង់យ៉ាងរលូន ដោយគ្មានឧបសគ្គរំខាន ហើយរំពឹងថានឹងបញ្ចប់តាមកាលវិភាគដែលបានគ្រោងទុកក្នុងពេលឆាប់ៗខាងមុខនេះ៕ ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14300",
  "languageVersionId": "8968",
  "visibilityVersion": "2",
  "versionToken": "a1.X_-s2tNwcQHj4frfMZQd2v_qSCGfAv4DAqP2RQv6Qwo"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។