ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តកណ្ដាលពិនិត្យគម្រោងច្រាំងស្ទឹងព្រែកត្នោត និងជំរុញគុណភាពនិងសុវត្ថិភាព

KPS99TV

សេចក្តីសង្ខេប

តាមរដ្ឋបាលខេត្ត លោក គួច ចំរើន បានចុះពិនិត្យការដ្ឋាននៅក្រុងតាខ្មៅ ថ្ងៃទី២ មេសា ហើយណែនាំឱ្យគោរពបទដ្ឋានបច្ចេកទេស និងបញ្ចប់ការងារតាមផែនការ។

កណ្ដាល៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល រួមជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ បានចុះត្រួតពិនិត្យទីតាំងការដ្ឋានសាងសង់ និងគម្រោងកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងឱកាសនោះ ឯកឧត្តម បានណែនាំដល់ក្រុមការងារសាងសង់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគម្រោង ដោយត្រូវគោរពតាមបទដ្ឋានបច្ចេកទេសយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាសុវត្ថិភាព និងគុណភាពសំណង់ឱ្យបានរឹងមាំប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ ក៏បានជំរុញឱ្យបញ្ចប់ការសាងសង់ឱ្យបានទាន់ពេលវេលាតាមផែនការដែលបានកំណត់។

តាមការបញ្ជាក់ពីមន្ត្រីជំនាញបច្ចេកទេស គម្រោងកែលម្អច្រាំងស្ទឹងព្រែកត្នោតនេះ កំពុងដំណើរការសាងសង់យ៉ាងរលូន ដោយគ្មានឧបសគ្គរំខាន ហើយរំពឹងថានឹងបញ្ចប់តាមកាលវិភាគដែលបានគ្រោងទុកក្នុងពេលឆាប់ៗខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…