ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងមហាផ្ទៃ៖ គ្រោះថ្នាក់ចរាចរណ៍ខែមីនាបណ្តាលឱ្យស្លាប់១០៧នាក់ ស សុខា អំពាវនាវឱ្យគោរពច្បាប់

តាមរបាយការណ៍ក្រសួង ខែមីនា ឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍១៨៤ករណី ស្លាប់១០៧នាក់ និងរបួស២៥៧នាក់ ហើយចំនួនទាំងនេះថយចុះធៀបនឹងខែកុម្ភៈ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ត្រឹមតែ១ខែមីនាប៉ុណ្ណោះ គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សដល់ជាង១០០នាក់នៅទូទាំងប្រទេស។ ដោយមើលឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តសម្លាប់ជីវិតមនុស្សច្រើនគួរឱ្យព្រួយបារម្ភដូច្នេះ ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវយ៉ាងទទូចឱ្យប្រជាពលរដ្ឋ ពិសេសអ្នកបើកបរលើដងផ្លូវបន្តគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួនបំផុត។  ឧបនាយករដ្ឋមន្ត្រី ស សុខា សង្កត់ធ្ងន់ថា ការគោរពច្បាប់ចរាចរណ៍មិនមែនធ្វើឡើងត្រឹមតែដើម្បីគេចវេះពីការផាកពិន័យរបស់សមត្ថកិច្ចនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចមនសិការដ៏ចម្បងដើម្បីការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសេចក្តីសុខសាន្តរបស់សង្គមជាតិទាំងមូល។ បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងសរុប១៨៤ករណី។ ក្នុងបង្កឱ្យមនុស្សស្លាប់ចំនួន ១០៧នាក់ និងរបួសធ្ងន់ស្រាល ២៥៧នាក់។ ធៀបនឹងខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមីនា បានថយចុះ១៨ករណី ពោលគឺអ្នកស្លាប់ថយចុះ ៦៣នាក់ និងអ្នករបួសថយចុះ១៦០នាក់។ ប៉ុន្តែយ៉ាងណា ក្រសួងមហាផ្ទៃ នៅតែចាត់ទុកករណីគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមខ្ពស់ ខណៈចុងក្រោយនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នកស្លាប់ច្រើន ដែលបានបង្ហាញពីសញ្ញាគួរឱ្យព្រួយបារម្ភ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14299",
  "languageVersionId": "8965",
  "visibilityVersion": "2",
  "versionToken": "a1.Ud2uw0u1c0dF-jyD6iOQ4zHZQ3U56eArPXYdzI2Tmh8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។