ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងធនធានទឹកព្យាករអាកាសធាតុក្តៅក្នុងឱកាសចូលឆ្នាំ ថ្ងៃទី១២–១៧ មេសា២០២៦

ការព្យាកររបស់ក្រសួងសម្រាប់ថ្ងៃទី១២–១៧ មេសា បង្ហាញអាកាសធាតុក្តៅខ្លាំង សីតុណ្ហភាពអតិបរមាតំបន់ទាបប្រមាណ៣៦–៤០°C និងហានិភ័យរន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងខ្លាំងខ្លះៗ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ស្ថានភាពអាកាសធាតុនៅកម្ពុជា នឹងបន្តមានអាកាសធាតុក្តៅខ្លាំងជាទូទៅ។ តាមការព្យាករ សីតុណ្ហភាពអតិបរមាអាចឡើងដល់ប្រមាណ ៣៦°C ដល់ ៤០°C នៅតំបន់ទាប ខណៈតំបន់ខ្ពង់រាប និងតំបន់ជាប់ភ្នំ អាចមានសីតុណ្ហភាពទាបជាងបន្តិច។ ក៏មានឱកាសកើតមានភ្លៀងកក់ខែខ្លះៗ ដោយសារបាតុភូតកម្តៅ និងខ្យល់បក់បោកខ្លាំងជាដំណាក់កាល។ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ រន្ទះ និងភ្លៀងខ្លាំងខ្លះៗ ពិសេសក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ ដើម្បីរក្សាសុវត្ថិភាពទាំងអស់គ្នា។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14293",
  "languageVersionId": "8947",
  "visibilityVersion": "2",
  "versionToken": "a1.x4uojfbSl2mq-WquM7K2PNJ__4WPooTfCReQXXlkX6k"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។