ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសួរសុខទុក្ខ និងជូនពរកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា បានចុះសួរសុខទុក្ខកងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ នៅបន្ទាយមានជ័យនិងបាត់ដំបង ថ្ងៃទី៤ ខែមេសា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់កងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ ទិសយោធភូមិភាគទី៥ ដែលស្ថិតនៅតាមព្រំដែនកម្ពុជា-ថៃ។ ដំណើរទស្សនកិច្ចនេះគ្របដណ្តប់លើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង មានគោលបំណងលើកទឹកចិត្ត និងសរសើរនូវវីរភាព ភាពអង់អាច និងការលះបង់ដ៏ធំធេងរបស់កងកម្លាំងដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងថែរក្សាសុខសន្តិភាពជូនជាតិ។ ក្នុងឱកាសដ៏វិសេសនេះ ឯកឧត្តម ទៀ សីហា បានបួងសុំសិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះមេបញ្ជាការ, មេបញ្ជាការរង, នាយទាហាន, នាយទាហានរង និងពលទាហានទាំងអស់ក្នុងជួរកងយោធពលខេមរភូមិន្ទ។ ជាចុងក្រោយ ឯកឧត្តម បានជូនពរដល់កងកម្លាំងទាំងអស់ឲ្យជួបប្រទះតែសុភមង្គលទាំង៤ប្រការ គឺ អាយុ  វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ដើម្បីមានសុខភាពល្អ និងកម្លាំងមាំមួន សម្រាប់បន្តបេសកកម្មការពារជាតិមាតុភូមិយើងដោយមានប្រសិទ្ធភាព។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14268",
  "languageVersionId": "8884",
  "visibilityVersion": "2",
  "versionToken": "a1.cZ_pSL_l4BLk5xpjGHGzlXDcjPD_Gr1boWz3_utF48Y"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។