នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់កងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ ទិសយោធភូមិភាគទី៥ ដែលស្ថិតនៅតាមព្រំដែនកម្ពុជា-ថៃ។
ដំណើរទស្សនកិច្ចនេះគ្របដណ្តប់លើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង មានគោលបំណងលើកទឹកចិត្ត និងសរសើរនូវវីរភាព ភាពអង់អាច និងការលះបង់ដ៏ធំធេងរបស់កងកម្លាំងដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងថែរក្សាសុខសន្តិភាពជូនជាតិ។
ក្នុងឱកាសដ៏វិសេសនេះ ឯកឧត្តម ទៀ សីហា បានបួងសុំសិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះមេបញ្ជាការ, មេបញ្ជាការរង, នាយទាហាន, នាយទាហានរង និងពលទាហានទាំងអស់ក្នុងជួរកងយោធពលខេមរភូមិន្ទ។
ជាចុងក្រោយ ឯកឧត្តម បានជូនពរដល់កងកម្លាំងទាំងអស់ឲ្យជួបប្រទះតែសុភមង្គលទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ដើម្បីមានសុខភាពល្អ និងកម្លាំងមាំមួន សម្រាប់បន្តបេសកកម្មការពារជាតិមាតុភូមិយើងដោយមានប្រសិទ្ធភាព។ ដោយ៖ KPS99TV












