ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ត្រីមាសទី១ ឆ្នាំ២០២៦៖ គុណភាពខ្យល់នៅកម្ពុជា ស្ថិតក្នុងកម្រិតល្អ តាមការតាមដានជាប្រចាំ

ទិន្នន័យពីទីតាំងតាមដាន៥៩កន្លែងបង្ហាញថា គុណភាពខ្យល់ត្រីមាសទី១ស្ថិតក្នុងកម្រិតល្អតាមស្តង់ដារដែលរបាយការណ៍ប្រើ ខណៈ PM2.5 មធ្យមកើនបន្តិចធៀបឆ្នាំមុន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

យោងតាមលទ្ធផលត្រួតពិនិត្យ និងតាមដានគុណភាពខ្យល់តាមរយៈឧបករណ៍ និងស្ថានីយសរុបចំនួន ៥៩ទីតាំង នៅទូទាំងប្រទេស (រួមមាន ១២ទីតាំងនៅរាជធានីភ្នំពេញ និង ៤៧ទីតាំងនៅតាមបណ្ដាខេត្ត) បានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គុណភាពខ្យល់នៅកម្ពុជា ស្ថិតក្នុងកម្រិតល្អ បើធៀបនឹងស្តង់ដាគុណភាពខ្យល់សាធារណៈ។ ទោះជាយ៉ាងណា ការប្រៀបធៀបទិន្នន័យរវាងត្រីមាសទី១ ឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦ បង្ហាញថា កំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងបន្តិចបន្តួច ដោយស្ថិតនៅកម្រិតមធ្យម ២៤.២៨ µg/m³ ក្នុងឆ្នាំ២០២៦ ខណៈឆ្នាំ២០២៥ មានត្រឹម ២៣.០៩ µg/m³ ប៉ុណ្ណោះ។ ក្នុងអំឡុងខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ក្រុមការងារជំនាញក៏បានចុះត្រួតពិនិត្យ និងតាមដានគុណភាពខ្យល់បន្ថែម តាមរយៈរថយន្តចល័តចំនួន ៦លើក នៅខេត្តប៉ៃលិន ពោធិ៍សាត់ កោះកុង ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដើម្បីធានាការវាស់វែងមានភាពត្រឹមត្រូវ និងគ្របដណ្តប់ទូលំទូលាយ។ ក្រសួងបរិស្ថានបានបន្តអនុវត្តការតាមដានគុណភាពខ្យល់ជាប្រចាំ និងបង្ហាញតម្លាភាពក្នុងការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានការលាក់បាំង។ ប្រជាពលរដ្ឋអាចតាមដានទិន្នន័យជាក់ស្តែងតាមរយៈគេហទំព័រ airquality.moe.gov.kh កម្មវិធីទូរស័ព្ទ CGS SPA និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានពង្រឹងវិធានការទប់ស្កាត់ការបំពុលខ្យល់ ដោយធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការអប់រំ និងជំរុញឱ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពដុតសំណល់កសិកម្ម សំណល់រឹង សំរាម ប្លាស្ទិក និងការដុតព្រៃ ដែលជាមូលហេតុនាំឱ្យគុណភាពខ្យល់ធ្លាក់ចុះ។ បន្ថែមពីនេះ ក្រសួងក៏បានអនុវត្តយុទ្ធនាការសាធារណៈជាច្រើន ដូចជា «ថ្ងៃនេះខ្ញុំ មិនប្រើប្រាស់ថង់ប្លាស្ទិក», «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ផ្លូវជាតិគ្មានថង់ប្លាស្ទិក» ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមរបស់សាធារណជនក្នុងការការពារបរិស្ថាន និងបង្កើនគុណភាពខ្យល់ឲ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ ក៏មានការផ្សព្វផ្សាយអំពីការអនុវត្តសារាចរលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ការបំពុលខ្យល់សាធារណៈ និងវិធានការប្រឆាំងភ្លើងឆេះព្រៃផងដែរ។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14265",
  "languageVersionId": "8875",
  "visibilityVersion": "2",
  "versionToken": "a1.qRyfGezMZfPwc8DSTeIIgKNi3n-wn4aT-p-s4QqHxC8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។