ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាត្រូវបានរាយការណ៍ថាបណ្ដេញជនជាតិចិន៣២៧នាក់បន្ថែមទៀត

សេចក្ដីរាយការណ៍យោងអន្តោប្រវេសន៍ថា ជនជាតិចិន៣២៧នាក់ រួមមានស្ត្រី១៥នាក់ ត្រូវបានបណ្ដេញចេញពាក់ព័ន្ធការឆបោកអនឡាញ និងស្នាក់នៅ ឬធ្វើការខុសច្បាប់ តាមយន្តហោះពិសេសនៅអាកាសយានដ្ឋានតេជោ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(ភ្នំពេញ) ៖ អាជ្ញាធរកម្ពុជាបានបណ្ដេញជនជាតិចិនចំនួន ៣២៧នាក់ (ស្រី ១៥នាក់) ចេញពីប្រទេស ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ និងស្នាក់នៅធ្វើការងារខុសច្បាប់។ ការបណ្ដេញនេះអនុវត្តតាមអនុសាសន៍ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនទាំងនេះពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។ វិធានការនេះបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការពារសុវត្ថិភាពសាធារណៈ ដោយមិនអនុញ្ញាតឱ្យមានសកម្មភាពឆបោកតាមអនឡាញបន្តទៀតឡើយ៕ រូបភាព ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14232",
  "languageVersionId": "8793",
  "visibilityVersion": "2",
  "versionToken": "a1.OB2kgqtUswm-4MpQbadU7cW3jrlaysh4jjdUha9W4po"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។