ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នគរបាលថាបាញ់៣គ្រាប់ឃាត់រថយន្តសង្ស័យបុកហើយគេចនៅចំការលើ

នគរបាលខេត្តកំពង់ចាមរាយការណ៍ថា រថយន្ត Toyota Alphard ពណ៌ខ្មៅបុករថយន្ត និងមន្ត្រីពីរនាក់រងរបួស នៅថ្ងៃទី៦ ខែមេសា ហើយអ្នកបើកបរអាយុ៣២ឆ្នាំត្រូវនាំទៅសួរនាំ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

តាមសេចក្ដីរាយការណ៍ សមត្ថកិច្ចផ្ទុះអាវុធ៣គ្រាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ ដើម្បីឃាត់រថយន្ដបង្កគ្រឿងបើកបុករថយន្ដពីរគ្រឿងផ្សេងទៀត ហើយព្យាយាមរត់គេចចេញពីកន្លែងកើតហេតុហើយគេចពីការតាមចាប់របស់កម្លាំងសមត្ថកិច្ច។ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានបញ្ជាក់ថា រថយន្តបង្កម៉ាក Toyota Alphard ពណ៌ខ្មៅ (បិទស្កុតពណ៌ខ្មៅលើផ្ទៃកញ្ចក់) បើកបរក្នុងលក្ខណៈមិនប្រក្រតីបុករថយន្ត២គ្រឿង នៅចំណុចភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ។ តែមិនព្រមឈប់ហើយព្យាយាមរត់គេចចេញពីកន្លែងកើតហេតុ ពេលនោះសមត្ថកិច្ចបានព្យាយាមបញ្ឈប់រថយន្ត ប៉ុន្តែរថយន្តបង្កមិនព្រមបញ្ឈប់សកម្មភាពរហូតដល់បុកនគរបាលបណ្ដាលឱ្យមានរបួសចំនួន២នាក់ និងបំបុករថយន្តរបស់សមត្ថកិច្ចចំនួន១គ្រឿង និងម៉ូតូ៣គ្រឿងថែមទៀត។ នៅពេលនោះដើម្បីការពារខ្លួន និងកុំឱ្យបង្កគ្រោះថ្នាក់ដល់អ្នកដទៃ សមត្ថកិច្ចក៏បានឈានដល់ការផ្ទុះអាវុធចំនួន៣គ្រាប់បំបែកកង់រថយន្តបង្កតែម្ដង ដើម្បីឃាត់ខ្លួនអ្នកបើកបរ។ បច្ចុប្បន្នសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យក្នុងរថយន្តម្នាក់ឈ្មោះ ប៉ុល ពោធិចា អាយុ ៣២ឆ្នាំ ជាជនជាតិខ្មែរ មកសួរនាំបន្តនៅអធិការដ្ឋាននគរបាលស្រុកចំការលើ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14228",
  "languageVersionId": "8781",
  "visibilityVersion": "2",
  "versionToken": "a1.8YxDTiaYINYIn7wbUWYOk5GFFqJfH0lI1rJw4wzfCVM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។