ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលខេត្តព្រះសីហនុប្រៀបស្គេមអនឡាញទៅនឹងចោរ និងជំរុញការបង្ក្រាបបន្ត

លោក ម៉ាង ស៊ីណេត បានរៀបរាប់ក្នុងជំនួបថ្ងៃទី៧ មេសា អំពីការបង្ក្រាបនៅក្រុងស្រុកទាំង៦ គោលដៅ៩៤ និងកាមេរ៉ានៅ៣៤ទីតាំង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា តាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រុងស្រុកទាំង៦ក្នុងខេត្តកំពុងបង្ក្រាបស្គេមអនឡាញយ៉ាងម៉ឺងម៉ាត់ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ លោកបានថ្លែងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងល្បែងពាណិជ្ជកម្ម ជាមួយលោក យ៉េត វីណែល អគ្គលេខាធិការ គ.ល.ក នៅរសៀលថ្ងៃទី៧ មេសា ២០២៦ នាអគារក្រុមប្រឹក្សាខេត្ត។ អភិបាលខេត្តបានបញ្ជាក់ថា ក្រុងស្រុកចំនួន៥ត្រូវម្ចាស់ការបង្ក្រាបដោយខ្លួនឯង ហើយក្រុមការងារខេត្តចុះជួយពេលមានបញ្ហា។ ចំពោះក្រុងព្រះសីហនុដែលស្មុគស្មាញ ក្រុមការងារខេត្តនិងក្រុងបានសហការលើគោលដៅ៩៤ ដែលកម្លាំងចម្រុះគណៈបញ្ជាការរដ្ឋបាលខេត្តបានគ្រប់គ្រង។ ទោះមានកន្លែងខ្លះលបលួចកើតឡើងវិញ កម្លាំងសមត្ថកិច្ចនៅតែបន្តចុះបង្ក្រាប។ លោកបានប្រៀបបញ្ហាស្គេមអនឡាញទៅនឹងចោរ និងបញ្ជាក់ថា ត្រូវអនុវត្តបង្ក្រាបជាបន្តបន្ទាប់ ឱ្យអស់ពីខេត្តតាមគោលការណ៍រដ្ឋាភិបាល ដោយគ្មានការលើកលែង។ លោកក៏បានឱ្យដឹងថា មានការបំពាក់កាមេរ៉ាសុវត្ថិភាពនៅគោលដៅដែលបានបង្ក្រាបចំនួន៣៤ទីតាំង ដើម្បីជួយសម្រួលការងារកម្លាំងសមត្ថកិច្ច។ លោក យ៉េត វីណែល បានលើកឡើងថា គោលដៅរួមគឺបង្ក្រាបបោសសម្អាតស្គេមអនឡាញ ដោយសហការ២៤ម៉ោងជាមួយសមត្ថកិច្ចនិងរដ្ឋបាលខេត្ត ដើម្បីអនុវត្តបទបញ្ជារដ្ឋាភិបាល។ លោកបញ្ជាក់ថា កាស៊ីណូដែលរកឃើញបង្កប់ស្គេមអនឡាញនឹងត្រូវដកអាជ្ញាបណ្ណ ហើយក្រុមការងារកំពុងអនុវត្តជាបន្តបន្ទាប់ ដើម្បីធានាគុណភាពនិងប្រសិទ្ធភាពការងារទូទាំងប្រទេស។ អត្ថបទ៖ ប៉ៃ សុឃីម រូបភាព៖ ទាវ វិឆាត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14214",
  "languageVersionId": "8739",
  "visibilityVersion": "2",
  "versionToken": "a1.VBkV2R-dvVF40B5eR5XaFVoXuXW-TQjqQtD2oIjhAoQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។