លោក ទៀ សីហា រំពឹងរុស្ស៊ីបន្តគាំទ្រការបណ្ដុះបណ្ដាល និងសមយុទ្ធរួមនាពេលអនាគត
រដ្ឋមន្ត្រីការពារជាតិបានស្វាគមន៍នាវារុស្ស៊ីពីរគ្រឿង និងបង្ហាញក្ដីរំពឹងចំពោះកិច្ចសហការបណ្ដុះបណ្ដាលធនធានមនុស្ស និងសមយុទ្ធរួមនាពេលអនាគត។
ខ្លឹមសារប្រភព
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្វាគមន៍នាវា Sovershenny លេខ៣៣៣ និង Rezky លេខ៣៤៣ មកពីកងនាវាប៉ាស៊ីហ្វិករុស្ស៊ី ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ តាមសេចក្ដីរាយការណ៍ នាវាទាំងពីរមកបំពេញទស្សនកិច្ចបីថ្ងៃ ជាមួយនាវិកប្រមាណ២៦២នាក់។
លោក ទៀ សីហា បានលើកឡើងថា ទស្សនកិច្ចកងទ័ពជើងទឹករុស្ស៊ីនេះនឹងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការពារជាតិដែលប្រទេសទាំងពីរតែងប្រកាន់យក។ លោកបានបង្ហាញក្ដីរំពឹងថា៖ «រុស្ស៊ីនឹងនៅតែបន្តគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់យើងបន្ថែមទៀត ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្ស និងការធ្វើលំហាត់សមយុទ្ធរួមគ្នានាពេលអនាគត»។
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14211",
"languageVersionId": "8730",
"visibilityVersion": "2",
"versionToken": "a1.Ndk2VzY5Jr-E-nLygyMjb5mB39yP3gitRpeXko2X49g"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
