ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាអំពីការដាក់ពាក្យ Australia Awards សម្រាប់ឆ្នាំ២០២៧

សិក្ខាសាលានៅថ្ងៃទី៨ មេសា បានបង្ហាញនីតិវិធី អត្ថប្រយោជន៍ និងលក្ខខណ្ឌសំខាន់ៗនៃការដាក់ពាក្យអាហារូបករណ៍ Australia Awards សម្រាប់ឆ្នាំ២០២៧។ អគ្គលេខាធិការក្រសួងបានថ្លែងអំណរគុណដល់អូស្ត្រាលីចំពោះការគាំទ្រការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ផាន អូន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «នីតិវិធីការដាក់ពាក្យអាហារូបករណ៍ Australia Awards សម្រាប់ឆ្នាំ២០២៧»។ លោក Michael Sadlon ប្រធានគ្រប់គ្រងកម្មវិធីអាហារូបករណ៍ Australia Awards និងសហការី បានធ្វើបទបង្ហាញអំពីអត្ថប្រយោជន៍ និងលក្ខខណ្ឌសំខាន់ៗក្នុងការដាក់ពាក្យ។ អាហារូបករណ៍នេះផ្ដល់ឱកាសដល់មន្ត្រីក្រសួងពាណិជ្ជកម្ម មន្ត្រីក្រសួង-ស្ថាប័នផ្សេងៗ និងវិស័យឯកជននៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបន្តផ្ដល់កិច្ចសហប្រតិបត្តិការល្អ និងចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14144",
  "languageVersionId": "8611",
  "visibilityVersion": "2",
  "versionToken": "a1.LVLNiws5hdFwkrEQYVG-LOfBGGBjoq3ZlBqzbisHcHU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។