នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ផាន អូន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «នីតិវិធីការដាក់ពាក្យអាហារូបករណ៍ Australia Awards សម្រាប់ឆ្នាំ២០២៧»។
លោក Michael Sadlon ប្រធានគ្រប់គ្រងកម្មវិធីអាហារូបករណ៍ Australia Awards និងសហការី បានធ្វើបទបង្ហាញអំពីអត្ថប្រយោជន៍ និងលក្ខខណ្ឌសំខាន់ៗក្នុងការដាក់ពាក្យ។ អាហារូបករណ៍នេះផ្ដល់ឱកាសដល់មន្ត្រីក្រសួងពាណិជ្ជកម្ម មន្ត្រីក្រសួង-ស្ថាប័នផ្សេងៗ និងវិស័យឯកជននៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបន្តផ្ដល់កិច្ចសហប្រតិបត្តិការល្អ និងចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ដោយ៖ ប៉ៃ សុឃីម















