ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

សម្តេច ហ៊ុន ម៉ាណែត ថ្លែងនៅពិធីបើកការដ្ឋានក្នុងខេត្តតាកែវ ថ្ងៃទី១១ ខែមេសា ថាកម្ពុជាបន្តផ្អែកលើសន្ធិសញ្ញា កិច្ចព្រមព្រៀង និងយន្តការដែលមានស្រាប់ដើម្បីដោះស្រាយដោយសន្តិវិធី ហើយសង្ឃឹមថាថៃនឹងរៀបចំក្បាលម៉ាស៊ីនJBCសម្រាប់ជួបភាគីកម្ពុជា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា កម្ពុជាបន្តរក្សាជំហរដដែលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា–ថៃដោយសន្តិវិធី ផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពចុះហត្ថលេខាកន្លងមក រួមទាំងយន្តការអន្តរជាតិផងដែរ។ សម្តេចមានប្រសាសន៍នេះ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី២ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។ សម្តេចបង្ហាញក្តីសង្ឃឹមថា បញ្ហាព្រំដែនអាចដោះស្រាយបានឆាប់ ដើម្បីផ្តល់សេចក្តីសុខដល់ប្រជាពលរដ្ឋទាំងសងខាង។ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បញ្ហាព្រំដែនបានអូសបន្លាយជិត១ឆ្នាំ ហើយបង្ហាញក្តីសង្ឃឹមថានឹងមានដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខ។ សម្តេចបន្ថែមថា រដ្ឋាភិបាលថៃក៏បានលើកឡើងពីការប្រើយន្តការទាំងនេះ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ហើយគិតត្រឹមពេលសម្តេចថ្លែង ថៃមិនទាន់ប្រកាសទាត់ចោលកិច្ចព្រមព្រៀងណាមួយជាមួយកម្ពុជានៅឡើយទេ។ សម្តេចក៏សង្ឃឹមថា រដ្ឋាភិបាលថៃនឹងរៀបចំក្បាលម៉ាស៊ីនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន JBC ឱ្យបានត្រឹមត្រូវ ដើម្បីជួបប្រជុំជាមួយភាគីកម្ពុជា និងដោះស្រាយជម្លោះព្រំដែនស្របតាមកិច្ចព្រមព្រៀងទ្វេភាគី។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14121",
  "languageVersionId": "8552",
  "visibilityVersion": "2",
  "versionToken": "a1.OhnrApd325eZPXkHWZhezjtHXJOC9Snbv7YdLBrmMo4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។