ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរប្រជាពលរដ្ឋ កងទ័ព និងជនភៀសសឹកក្នុងឱកាសចូលឆ្នាំថ្មី

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនពរពលរដ្ឋធ្វើដំណើរទៅជួបជុំគ្រួសារដោយសុវត្ថិភាព និងផ្ញើក្ដីនឹករលឹកដល់កងទ័ពកំពុងបំពេញភារកិច្ច ព្រមទាំងជនភៀសសឹកនៅទីជម្រកបណ្តោះអាសន្ន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសេចក្តីសប្បាយរីករាយ ក្នុងឱកាសលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី។ ជាពិសេស សូមឲ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។ សម្ដេចក៏បានផ្ញើក្តីនឹករលឹកដល់វីរកងទ័ពទាំងអស់ ដែលកំពុងបន្តឈរជើងប្រចាំការនៅគ្រប់ទីតាំង ក៏ដូចជាបំពេញបេសកកម្មនៅគ្រប់កន្លែង និងសូមជូនពរដល់បងប្អូន អ៊ំពូមីង តាយាយ ដែលជាជនភៀសសឹក កំពុងស្នាក់នៅតាមទីជម្រកបណ្តោះអាសន្ន ឲ្យសមប្រកបដោយសេចក្តីសុខ សុវត្ថិភាព សុខភាពល្អប្រសើរ និងទទួលបានពរជ័យទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ សុខ ស៊ីណាន រូបឯកសារ។
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14125",
  "languageVersionId": "8564",
  "visibilityVersion": "2",
  "versionToken": "a1.NeC_5s3VYACFa9t0jcaCKWGliwhWKFsQyv2avf2mYBY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។