ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសេចក្តីសប្បាយរីករាយ ក្នុងឱកាសលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី។ ជាពិសេស សូមឲ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។
សម្ដេចក៏បានផ្ញើក្តីនឹករលឹកដល់វីរកងទ័ពទាំងអស់ ដែលកំពុងបន្តឈរជើងប្រចាំការនៅគ្រប់ទីតាំង ក៏ដូចជាបំពេញបេសកកម្មនៅគ្រប់កន្លែង និងសូមជូនពរដល់បងប្អូន អ៊ំពូមីង តាយាយ ដែលជាជនភៀសសឹក កំពុងស្នាក់នៅតាមទីជម្រកបណ្តោះអាសន្ន ឲ្យសមប្រកបដោយសេចក្តីសុខ សុវត្ថិភាព សុខភាពល្អប្រសើរ និងទទួលបានពរជ័យទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សុខ ស៊ីណាន

រូបឯកសារ។







