ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលរងខេត្តព្រះសីហនុថា សន្តិសុខថ្ងៃចូលឆ្នាំទី១ល្អ ខណៈភ្ញៀវទៅកោះច្រើន

លោក ឡុង ឌីម៉ង់ ថា នៅថ្ងៃទី១៤ ខែមេសា សន្តិសុខសណ្ដាប់ធ្នាប់មិនមានបាតុភាព ហើយសណ្ឋាគារ និងផ្ទះសំណាក់មានការកក់ច្រើន។ លោកក៏លើកឡើងពីការកកស្ទះផ្លូវទឹកបន្តិចទៅកោះរ៉ុង និងកោះរ៉ុងសន្លឹម។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃចូលឆ្នាំខ្មែរទី១ សន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងខេត្តមិនមានបាតុភាពកើតឡើង និងមានភាពល្អប្រសើរ។ លោកថា មានភ្ញៀវទេសចរមកកម្សាន្តច្រើន ហើយសណ្ឋាគារ និងផ្ទះសំណាក់ក៏មានការកក់បន្ទប់ជាច្រើន។ លោកបានបញ្ជាក់ថា៖ «ចំពោះភ្ញៀវទេសចរនាពេលព្រឹកមិនសូវឃើញមានច្រើនពិតមែន ដោយសារពួកគាត់នៅជាប់រវល់ទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន បន្ទាប់មកចាប់ពីរសៀលមក គឺឃើញថា ភ្ញៀវទេសចរមកច្រើន ជាពិសេសនៅតាមសណ្ឋាគារជាច្រើនមានការកក់បន្ទប់ ហើយភ្ញៀវទេសចរមកពីតាមបណ្ដារាជធានី-ខេត្តផ្សេងៗក៏មកច្រើនដែរ»។ ចំពោះការធ្វើដំណើរទៅកោះ លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា មានការកកស្ទះផ្លូវទឹកបន្តិច ដោយសារភ្ញៀវទេសចរជាច្រើនសម្រុកទៅកម្សាន្តនៅតាមកោះ ជាពិសេសកោះរ៉ុង និងកោះរ៉ុងសន្លឹម។ តាមរបាយការណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ មានរយៈពេលបីថ្ងៃ គឺថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា។ ដោយ៖ ង៉ែត ពិសាន្ត។ រូបឯកសារ។
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14097",
  "languageVersionId": "8488",
  "visibilityVersion": "2",
  "versionToken": "a1.a7q0s1Hl4SOgFg8l2kB6Mrw2kKtNNU8fuqsCU93bf-g"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។