សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគាល់ព្រះមហាក្សត្រ និងមានប្រសាសន៍ថាព្រះរាជសុខភាពបានប្រសើរឡើងក្រោយវះកាត់
សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្ដេចបានចូលគាល់ព្រះមហាក្សត្រនៅមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំងប្រមាណ៨នាទី នៅម៉ោង៩:៣០ព្រឹក ម៉ោងប៉េកាំង ថ្ងៃទី២១ ខែមេសា។ សម្ដេចថា ព្រះអង្គមានព្រះរាជបន្ទូលឆ្លើយឆ្លងជាធម្មតា ខណៈបន្តទទួលការថែទាំក្រោយវះកាត់ និងបានផ្ញើការសាកសួរសុខទុក្ខដល់ព្រះសង្ឃនិងប្រជាពលរដ្ឋ។
ខ្លឹមសារប្រភព
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា នៅម៉ោង៩ និង៣០នាទីព្រឹក ម៉ោងទីក្រុងប៉េកាំង ថ្ងៃទី២១ ខែមេសា សម្ដេចបានចូលគាល់សួរព្រះរាជសុខទុក្ខព្រះមហាក្សត្រ នរោត្តម សីហមុនី នៅមន្ទីរពេទ្យមួយក្នុងទីក្រុងប៉េកាំង ប្រមាណ៨នាទី។
សម្ដេចតេជោបានមានប្រសាសន៍ថា ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ហើយព្រះអង្គមានព្រះរាជបន្ទូលឆ្លើយឆ្លងជាមួយសម្ដេចជាធម្មតា។ ព្រះអង្គកំពុងផ្ទុំ និងទទួលការចាក់សេរ៉ូម ដែលសម្ដេចបានពណ៌នាថាជាផ្នែកនៃការថែទាំធម្មតាក្រោយវះកាត់។ សម្ដេចក៏បានពាំនាំការសាកសួរសុខទុក្ខ និងព្រះរាជពររបស់ព្រះអង្គ ដោយក្ដីនឹករលឹកចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជា។ ដោយ៖ ប៉ៃ សុឃីម
រូបឯកសារ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14078",
"languageVersionId": "8431",
"visibilityVersion": "2",
"versionToken": "a1.t32xkaiUaSA47o95QvMINLsXzCP-jttFaG_1J7i8S6g"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
