សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា នៅម៉ោង៩ និង៣០នាទីព្រឹក ម៉ោងទីក្រុងប៉េកាំង ថ្ងៃទី២១ ខែមេសា សម្ដេចបានចូលគាល់សួរព្រះរាជសុខទុក្ខព្រះមហាក្សត្រ នរោត្តម សីហមុនី នៅមន្ទីរពេទ្យមួយក្នុងទីក្រុងប៉េកាំង ប្រមាណ៨នាទី។
សម្ដេចតេជោបានមានប្រសាសន៍ថា ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ហើយព្រះអង្គមានព្រះរាជបន្ទូលឆ្លើយឆ្លងជាមួយសម្ដេចជាធម្មតា។ ព្រះអង្គកំពុងផ្ទុំ និងទទួលការចាក់សេរ៉ូម ដែលសម្ដេចបានពណ៌នាថាជាផ្នែកនៃការថែទាំធម្មតាក្រោយវះកាត់។ សម្ដេចក៏បានពាំនាំការសាកសួរសុខទុក្ខ និងព្រះរាជពររបស់ព្រះអង្គ ដោយក្ដីនឹករលឹកចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជា។ ដោយ៖ ប៉ៃ សុឃីម

រូបឯកសារ






