ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អគ្គិភ័យឆេះយានដ្ឋាននៅសង្កាត់ចោមចៅទី២ បណ្ដាលឱ្យខូចខាតយានយន្ត និងសម្ភារៈជួសជុល

អគ្គិភ័យបានឆេះយានដ្ឋាននៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នាម៉ោង១១:១០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ហើយត្រូវបានពន្លត់ប្រហែល៤០នាទីក្រោយ បន្ទាប់ពីបណ្ដាលឱ្យខូចខាតយានយន្ត និងសម្ភារៈមួយចំនួន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅវេលាម៉ោង១១:១០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ មានអគ្គិភ័យឆេះយានដ្ឋានជួសជុលរថយន្តនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អគ្គិភ័យបានបណ្ដាលឱ្យខូចខាតរោងដែកប្រក់ស័ង្កសីទំហំ១៣ម៉ែត្រ គុណនឹង២០ម៉ែត្រ រថយន្តមួយគ្រឿង ម៉ូតូពីរគ្រឿង ម៉ាស៊ីនរថយន្តបីគ្រឿង ប៉ុងជួសជុលរថយន្តមួយគ្រឿង និងសម្ភារៈគ្រឿងបន្លាស់រថយន្តមួយចំនួនទៀត។ អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុងនៅវេលាម៉ោង១១:៥០នាទីថ្ងៃដដែល។ ការិយាល័យអគ្គិភ័យរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តចំនួនប្រាំពីរគ្រឿង និងទឹកចំនួនបួនរថយន្ត ស្មើនឹង២៤ម៉ែត្រគូប។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14052",
  "languageVersionId": "8353",
  "visibilityVersion": "2",
  "versionToken": "a1.r6d294-38-SlKnI3Ju_7lIqFFzhGIKinUZ_FZeqHFmI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។