នៅវេលាម៉ោង១១:១០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ មានអគ្គិភ័យឆេះយានដ្ឋានជួសជុលរថយន្តនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អគ្គិភ័យបានបណ្ដាលឱ្យខូចខាតរោងដែកប្រក់ស័ង្កសីទំហំ១៣ម៉ែត្រ គុណនឹង២០ម៉ែត្រ រថយន្តមួយគ្រឿង ម៉ូតូពីរគ្រឿង ម៉ាស៊ីនរថយន្តបីគ្រឿង ប៉ុងជួសជុលរថយន្តមួយគ្រឿង និងសម្ភារៈគ្រឿងបន្លាស់រថយន្តមួយចំនួនទៀត។
អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុងនៅវេលាម៉ោង១១:៥០នាទីថ្ងៃដដែល។ ការិយាល័យអគ្គិភ័យរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តចំនួនប្រាំពីរគ្រឿង និងទឹកចំនួនបួនរថយន្ត ស្មើនឹង២៤ម៉ែត្រគូប។ ដោយ៖ ប៉ៃ សុឃីម













