ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងព្រះបរមរាជវាំងថា ព្រះរាជសុខភាពប្រសើរបន្តិច និងបន្តគង់ព្យាបាលនៅមន្ទីរពេទ្យ

សេចក្តីប្រកាសថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឱ្យដឹងថា ព្រះរាជសុខភាពព្រះមហាក្សត្រប្រសើរបន្តិច ក្រោយព្យាបាលប្រមាណមួយសប្តាហ៍បន្ទាប់ពីវះកាត់នៅប៉េកាំង។ គ្រូពេទ្យណែនាំឱ្យព្រះអង្គបន្តគង់នៅមន្ទីរពេទ្យ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងព្រះបរមរាជវាំងបានប្រកាសនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ថា ព្រះរាជសុខភាពព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រសើរឡើងបន្តិច ក្រោយព្រះអង្គគង់ប្រថាប់ព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំង ប្រទេសចិន ប្រមាណមួយសប្តាហ៍។ សេចក្តីប្រកាសបានបញ្ជាក់ថា ព្រះអង្គបានទទួលការវះកាត់ធំ និងការថែទាំបន្តពីក្រុមវេជ្ជបណ្ឌិតជំនាញ និងគិលានុបដ្ឋាកមានបទពិសោធន៍។ ក្រុមគ្រូពេទ្យបន្តតាមដានព្រះរាជសុខភាព ដោយផ្តល់ថ្នាំបំបាត់ការឈឺចាប់ ថ្នាំជួយផ្សះមុខរបួសក្រោយវះកាត់ និងការព្យាបាលតាមតម្រូវការ។ ទោះព្រះរាជសុខភាពបានប្រសើរឡើងក្តី គ្រូពេទ្យបានណែនាំឱ្យព្រះអង្គបន្តគង់ប្រថាប់នៅមន្ទីរពេទ្យមួយរយៈទៀត ដើម្បីតាមដាន និងទទួលការថែទាំបន្តសម្រាប់ការស្តារព្រះរាជសុខភាពដោយសុវត្ថិភាព។ ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានថ្លែងអំណរគុណសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរ ដែលបានថ្វាយព្រះពរ និងបួងសួងជាបន្តបន្ទាប់។ អត្ថបទ៖ ឡាយ កុល
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14040",
  "languageVersionId": "8317",
  "visibilityVersion": "2",
  "versionToken": "a1.OerlWooxs0LyjvyuEVQy3Pfoot5XKLfTnedyqKL9DTs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។