អាស៊ានពិភាក្សាសន្តិសុខស្បៀងក្នុងកិច្ចប្រជុំពិសេស AMAF ស្តីពីស្ថានការណ៍មជ្ឈិមបូព៌ា
រដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំថ្ងៃទី២៩ ខែមេសា ដើម្បីពិភាក្សាវិធានការឆ្លើយតបរួម និងបង្កើនភាពធន់នៃវិស័យកសិកម្មនិងប្រព័ន្ធស្បៀងក្នុងតំបន់។
ខ្លឹមសារប្រភព
នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមក្នុង «កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន (AMAF) ស្តីពីស្ថានការណ៍ចុងក្រោយនៅមជ្ឈិមបូព៌ា»។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងសម្របសម្រួលវិធានការឆ្លើយតបរួមរបស់បណ្តាប្រទេសអាស៊ាន ក្នុងការពង្រឹងភាពធន់នៃវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារក្នុងតំបន់ ចំពោះបម្រែបម្រួលស្ថានការណ៍សកល និងបញ្ហាប្រឈមថ្មីៗដែលអាចប៉ះពាល់ដល់សន្តិសុខស្បៀង។
កិច្ចប្រជុំនេះបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេសអាស៊ាន ក្នុងការពង្រឹងសមត្ថភាពឆ្លើយតបរួម និងមានគោលដៅធានាថា វិស័យកសិកម្ម និងស្បៀងអាហារនៅតែមានស្ថិរភាព និងអាចទ្រាំទ្របានក្នុងបរិបទសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោកដែលមានការប្រែប្រួល៕
ដោយ៖ ស៊ីណាន
រូបភាពកិច្ចប្រជុំ។
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13996",
"languageVersionId": "8231",
"visibilityVersion": "2",
"versionToken": "a1.qY5ufsH47CWMfd8RWt1n4po_ttVftorP5ru3R9EAquw"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
