អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់នៅខែកញ្ញា ឆ្នាំ២០២៦
តាមសេចក្តីរាយការណ៍ថ្ងៃទី៥ ខែឧសភា ការសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មីសម្រេចបានប្រមាណ៧០ភាគរយ ហើយគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ៖ អគាររដ្ឋបាលសាលាខេត្តថ្មី កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ និងរំពឹងថានឹងបញ្ចប់សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។
នៅរសៀលថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មី ដែលមកដល់ពេលនេះសម្រេចបានប្រមាណ ៧០ ភាគរយ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមបច្ចេកទេស និងក្រុមជាងសំណង់ឲ្យពន្លឿនដំណើរការសាងសង់ឲ្យបានរហ័ស ទៅតាមផែនការកំណត់ ព្រមទាំងធានាថាការសាងសង់គោរពតាមស្តង់ដារបច្ចេកទេស និងគំរូប្លង់យ៉ាងតឹងរឹង។
ហើយអគាររដ្ឋបាលថ្មីនេះ មានកម្ពស់ ៦ ជាន់ មានបណ្តោយ ១០២ ម៉ែត្រ និងទទឹង ១០១ ម៉ែត្រ។ គម្រោងសាងសង់ត្រូវបានចាប់ផ្ដើមតាំងពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២ ហើយកំពុងបន្តដំណើរការយ៉ាងសកម្ម ដើម្បីឲ្យទាន់ពេលវេលាដែលបានគ្រោងទុក។ អគារនេះត្រូវបានរំពឹងថានឹងក្លាយជាសំណង់សំខាន់មួយ សម្រាប់បម្រើការងាររដ្ឋបាល និងលើកកម្ពស់សោភ័ណភាពទីក្រុងក្នុងខេត្តព្រះសីហនុផងដែរ៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13945",
"languageVersionId": "8143",
"visibilityVersion": "2",
"versionToken": "a1.UcOpJ_V4y97M-P7Xa-tA7nnj9JxpXncVAIKw-RzSqHE"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
