ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ព័ត៌មានក្រសួងការងារគិតត្រឹមថ្ងៃទី២៧ ខែមីនា៖ ខេត្ត៣ មានការងារ៨,៩៨០កន្លែង

សេចក្តីរាយការណ៍ដកស្រង់ព័ត៌មានគិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ អំពីការងារនៅខេត្តកំពង់ចាម កំពង់ឆ្នាំង និងកំពង់ធំ និងលេខទូរស័ព្ទបន្ទាន់១២៩៧សម្រាប់ជួយអ្នកស្វែងរកការងារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

យោងតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ខេត្តចំនួន៣ រួមមាន កំពង់ចាម កំពង់ឆ្នាំង និងកំពង់ធំ មានឱកាសការងារសរុបចំនួន៨,៩៨០កន្លែង សម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារ។ យោងតាមការផ្សព្វផ្សាយរបស់ក្រសួង គិតត្រឹមថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ ឱកាសការងារទាំងនេះ មាននៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ ដើម្បីទទួលបានការងារ បងប្អូនអាចពិនិត្យព័ត៌មានលម្អិត ដូចជា ឈ្មោះរោងចក្រ លេខទំនាក់ទំនង និងប្រភេទការងារ តាមរយៈខិតបណ្ណការងារដែលក្រសួងបានផ្សព្វផ្សាយ។ លើសពីនេះ អ្នកស្វែងរកការងារ ជាពិសេសអតីតពលករ អាចទាក់ទងទៅលេខទូរស័ព្ទបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13944",
  "languageVersionId": "8140",
  "visibilityVersion": "2",
  "versionToken": "a1.q4r3XAaqdyJtV-mDY3KHhb8TYDwqFAfi8xvMXwCBKvs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។