យោងតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ខេត្តចំនួន៣ រួមមាន កំពង់ចាម កំពង់ឆ្នាំង និងកំពង់ធំ មានឱកាសការងារសរុបចំនួន៨,៩៨០កន្លែង សម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារ។
យោងតាមការផ្សព្វផ្សាយរបស់ក្រសួង គិតត្រឹមថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ ឱកាសការងារទាំងនេះ មាននៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។
ដើម្បីទទួលបានការងារ បងប្អូនអាចពិនិត្យព័ត៌មានលម្អិត ដូចជា ឈ្មោះរោងចក្រ លេខទំនាក់ទំនង និងប្រភេទការងារ តាមរយៈខិតបណ្ណការងារដែលក្រសួងបានផ្សព្វផ្សាយ។
លើសពីនេះ អ្នកស្វែងរកការងារ ជាពិសេសអតីតពលករ អាចទាក់ទងទៅលេខទូរស័ព្ទបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ៕ ដោយ៖ ប៉ៃ សុឃីម













