គយណែនាំឱ្យទប់ស្កាត់ការលួចនាំចូលទុរេនស្រស់មានដើមកំណើតពីថៃ
តាមអត្ថបទដើម គយណែនាំឱ្យតាមដានការលួចនាំចូលទុរេនស្រស់មានដើមកំណើតពីថៃ រួមទាំងតាមច្រកព្រំដែន កំពង់ផែ និងតាមប្រទេសឡាវ ឬវៀតណាម។
ខ្លឹមសារប្រភព
គយ និងរដ្ឋាករកម្ពុជា ណែនាំឱ្យនាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករ ត្រូវតាមដាន និងទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវរាល់ការប៉ុនប៉ងលួចនាំចូល ផ្លែទុរេនស្រស់ដែលមាន ដើមកំណើតពីប្រទេសថៃជាទំនិញហាមឃាត់ដាច់ខាតលើការនាំចូល។ ក្នុងន័យនេះដើម្បីចូលរួមទប់ស្កាត់ការ នាំចូលដោយខុសច្បាប់នូវផ្លែទុរេនស្រស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំដូចខាងក្រោម៖
ត្រូវតាមដាន និងទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវរាល់ការប៉ុនប៉ងលួចនាំចូលផ្លែទុរេនស្រស់ដែលមាន ដើមកំណើតពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា តាមគ្រប់មាត់ច្រកព្រំដែន រាប់បញ្ចូលទាំងច្រករបៀង, កំពង់ផែ, និងការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ឬប្រទេសវៀតណាមផងដែរ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13850",
"languageVersionId": "7950",
"visibilityVersion": "2",
"versionToken": "a1.R0AXF4l0EEBbioXlNB8U0i6xPIUt6qS0JWwN25Tmx40"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
