គយ និងរដ្ឋាករកម្ពុជា ណែនាំឱ្យនាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករ ត្រូវតាមដាន និងទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវរាល់ការប៉ុនប៉ងលួចនាំចូល ផ្លែទុរេនស្រស់ដែលមាន ដើមកំណើតពីប្រទេសថៃជាទំនិញហាមឃាត់ដាច់ខាតលើការនាំចូល។ ក្នុងន័យនេះដើម្បីចូលរួមទប់ស្កាត់ការ នាំចូលដោយខុសច្បាប់នូវផ្លែទុរេនស្រស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំដូចខាងក្រោម៖
ត្រូវតាមដាន និងទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវរាល់ការប៉ុនប៉ងលួចនាំចូលផ្លែទុរេនស្រស់ដែលមាន ដើមកំណើតពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា តាមគ្រប់មាត់ច្រកព្រំដែន រាប់បញ្ចូលទាំងច្រករបៀង, កំពង់ផែ, និងការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ឬប្រទេសវៀតណាមផងដែរ៕ ដោយ៖ ប៉ៃ សុឃីម








