ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពស្ថាបនាផ្លូវតភ្ជាប់ទៅស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

តាមសេចក្ដីរាយការណ៍ ឯកឧត្តម ម៉ាង ស៊ីណេត បានចុះពិនិត្យផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជន នាល្ងាចថ្ងៃទី៧ ខែឧសភា ដោយជំរុញគុណភាព សុវត្ថិភាព និងការបញ្ចប់តាមផែនការ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

តាមសេចក្ដីរាយការណ៍ នៅខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានគុណភាព និងល្បឿននៃដំណើរការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅតាមផែនការ និងស្តង់ដាបច្ចេកទេស ដែលអាចបម្រើដល់ការធ្វើដំណើរ និងសម្រួលដល់សកម្មភាពការងាររបស់សមាគមបានកាន់តែប្រសើរ។ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ឱ្យយកចិត្តទុកដាក់លើគុណភាពសំណង់ សុវត្ថិភាព និងការបញ្ចប់ការងារឱ្យបានទាន់ពេលវេលា ស្របតាមផែនការដែលបានកំណត់ ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុឱ្យកាន់តែមានប្រសិទ្ធភាព។ ដោយ៖ សុខ ស៊ីណាន
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13867",
  "languageVersionId": "8001",
  "visibilityVersion": "2",
  "versionToken": "a1.gYW8wmtLeqJVzLzPOLxMvE1UsSa98N-KGHlkyS9PlyQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។