ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឯកឧត្តម ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំពង្រឹងការស្រាវជ្រាវស៊ើបអង្កេតករណីឃាតកម្មលើពលរដ្ឋចិន

កិច្ចប្រជុំនៅថ្ងៃទី៧ ខែឧសភា និងការផ្លាស់ប្តូរព័ត៌មានជាមួយតំណាងស្ថានទូតចិន មានគោលបំណងពង្រឹងកិច្ចសហការស្រាវជ្រាវ និងស៊ើបអង្កេត។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធានក្រុមការងារចម្រុះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវ និងស៊ើបអង្កេតករណីឃាតកម្មលើពលរដ្ឋចិន ជាមួយនាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងបានជួបពិភាក្សា និងផ្លាស់ប្តូរព័ត៌មានជាមួយតំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលការងាររវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញដំណើរការស្រាវជ្រាវ និងស៊ើបអង្កេតឱ្យមានប្រសិទ្ធភាពខ្ពស់ និងឈានទៅរកការបង្ក្រាបបទល្មើសបានទាន់ពេលវេលា៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13862",
  "languageVersionId": "7986",
  "visibilityVersion": "2",
  "versionToken": "a1.lLkwBAJwZrecx6dzau76DEVv7NaiOR6DhaeHq5pnYhY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។