ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធានក្រុមការងារចម្រុះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវ និងស៊ើបអង្កេតករណីឃាតកម្មលើពលរដ្ឋចិន ជាមួយនាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងបានជួបពិភាក្សា និងផ្លាស់ប្តូរព័ត៌មានជាមួយតំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលការងាររវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញដំណើរការស្រាវជ្រាវ និងស៊ើបអង្កេតឱ្យមានប្រសិទ្ធភាពខ្ពស់ និងឈានទៅរកការបង្ក្រាបបទល្មើសបានទាន់ពេលវេលា៕ ដោយ៖ ប៉ៃ សុឃីម













