ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

CDC ពិភាក្សាជាមួយវិនិយោគិនចិនពីបំណងវិនិយោគ Smart Traffic និងភ្លើងបំភ្លឺមហាវិថីស៊ី ជីនពីង

តាមសេចក្ដីប្រកាសថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ វិនិយោគិនចិនមានបំណងវិនិយោគលើ Smart Traffic និងភ្លើងបំភ្លឺមហាវិថីស៊ី ជីនពីង។ គណៈកម្មាធិការវិនិយោគកម្ពុជាបានស្នើឱ្យបន្តពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលទ្ធភាពអនុវត្ត។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសហការី បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូវិនិយោគិនចិន ដឹកនាំដោយលោកស្រី លី ហួយ ឈាន (Li Hui Qian) ដើម្បីពិភាក្សាអំពីឱកាសវិនិយោគលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរណ៍ឆ្លាតវៃ (Smart Traffic) នៅរាជធានីភ្នំពេញ។ តាមការលើកឡើងរបស់ប្រតិភូវិនិយោគិនចិន គម្រោងដែលមានបំណងវិនិយោគនេះ ក៏រួមមានការបំពាក់បង្គោល និងអំពូលភ្លើងតាមមហាវិថីស៊ី ជីនពីង ក្រោមរូបភាព BOT (Build-Operate-Transfer) ផងដែរ។ ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគម្រោងខាងលើ ដោយចាត់ទុកថា ជាគម្រោងមានសារៈសំខាន់ក្នុងការចូលរួមកែលម្អប្រព័ន្ធចរាចរណ៍នៅរាជធានីភ្នំពេញ តាមរយៈការកាត់បន្ថយការកកស្ទះចរាចរ កាត់បន្ថយពេលវេលាធ្វើដំណើរ ការប្រើប្រាស់ប្រេងឥន្ធនៈ និងការបញ្ចេញផ្សែងពុលបង្កផលប៉ះពាល់ដល់បរិស្ថាន។ ឯកឧត្តមអគ្គលេខាធិការបានណែនាំឱ្យក្រុមវិនិយោគិនបន្តធ្វើការពិភាក្សាជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសិក្សាលម្អិតលើលទ្ធភាពអនុវត្តគម្រោង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានពន្យល់អំពីតួនាទី និងសមត្ថកិច្ចរបស់គណៈកម្មាធិការវិនិយោគកម្ពុជា និងលើកទឹកចិត្តដល់វិនិយោគិនចិន ឱ្យពិចារណាពង្រីកការបណ្តាក់ទុនលើវិស័យកម្មន្តសាល សម្រាប់ផលិតកម្មនាំចេញ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ៕ ដោយ៖ សុខ ស៊ីណាន
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13859",
  "languageVersionId": "7977",
  "visibilityVersion": "2",
  "versionToken": "a1.enggyULZaeeo174X8Jl0MA6-0Ngu_LQ474aEEJZVAgU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។