ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងមហាផ្ទៃរាយការណ៍ស្ថានភាពពលរដ្ឋភៀសសឹក និងតំបន់ស៊ីវិល សម្រាប់ថ្ងៃទី៨–៩ ខែឧសភា

ក្រសួងបានឱ្យដឹងថា ក្នុងរយៈពេល២៤ម៉ោង មានពលរដ្ឋ១៣នាក់បន្ថែមទៀតត្រឡប់ទៅផ្ទះ ហើយនៅមាន៣២,៨៩៩នាក់មិនទាន់អាចត្រឡប់វិញ ខណៈសាលារៀន និងមូលដ្ឋានសុខាភិបាលមួយចំនួននៅតែផ្អាកសេវា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃបានលើកឡើងថា បន្ទាប់ពីបទឈប់បាញ់កម្ពុជា-ថៃចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ភាគីថៃមិនទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC)លើកទី៣។ ក្នុងន័យនេះ ក្រសួងមហាផ្ទៃបានបន្តតាមដាន កត់ត្រា និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តវិធានការផ្លូវច្បាប់ និងការទូតរបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តយកចិត្តទុកដាក់លើការដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដែលរងផលប៉ះពាល់ពីស្ថានភាពនេះ។ ១. ស្ថានភាពពលរដ្ឋភៀសសឹក តាមសេចក្តីប្រកាសព័ត៌មាន ក្នុងរយៈពេលពីម៉ោង៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៩ ខែឧសភា មានពលរដ្ឋភៀសសឹកចំនួន១៣នាក់បន្ថែមទៀត បានវិលត្រឡប់ទៅលំនៅឋានវិញ។ ក្រសួងបានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦៤០,០០០នាក់ មានជាង៦១០,០០០នាក់ ឬប្រមាណ៩៥% បានវិលត្រឡប់ទៅលំនៅឋានវិញ។ តាមក្រសួង នៅមានពលរដ្ឋភៀសសឹក៣២,៨៩៩នាក់ ក្នុងនោះមានស្ត្រី១៧,០១៩នាក់ និងកុមារ១១,០៧៨នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ ២. សេវាសាធារណៈនៅតំបន់រងផលប៉ះពាល់ សេវាសាធារណៈមួយចំនួននៅតែបន្តផ្អាកជាបណ្តោះអាសន្ន រួមមាន៖ - ខេត្តឧត្តរមានជ័យ៖      សាលារៀន ៨ និងមណ្ឌលសុខភាព/មន្ទីរពេទ្យ ៥ - ខេត្តបន្ទាយមានជ័យ៖      សាលារៀន ៥ និងមណ្ឌលសុខភាព ១- ខេត្តព្រះវិហារ៖      សាលារៀន ៧ និងមណ្ឌលសុខភាព/មន្ទីរពេទ្យ ២ ៣. ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្រសួងបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក ពុំមានរបាយការណ៍ថ្មីបន្ថែមអំពីការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជន ក្រៅពីករណីដែលក្រសួងបានកត់ត្រារួចមកហើយទេ។ ៤. ស្ថានការណ៍នយោបាយ និងការទូត ក្រសួងមហាផ្ទៃបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃជំនួបត្រីភាគី កម្ពុជា–ហ្វីលីពីន–ថៃ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដែលបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន និងស្តារទំនុកចិត្តដើម្បីសន្តិភាពយូរអង្វែង។ កម្ពុជាបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា មិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយកម្លាំងឡើយ និងគាំទ្រការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីពាក់ព័ន្ធ។ ៥. អំពាវនាវ ក្រសួងមហាផ្ទៃបានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស បន្តរួបរួមសាមគ្គីគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមច្បាប់ និងយន្តការការទូត ដើម្បីរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពយូរអង្វែង៕ ដោយ៖ សុខ ស៊ីណាន
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13844",
  "languageVersionId": "7932",
  "visibilityVersion": "2",
  "versionToken": "a1.GJg71sOzwk0-WwyU_yvdf2h-KkfpBWd4BHVaM8TREnE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។