ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សមត្ថកិច្ចខេត្តកំពង់ស្ពឺ រឹតបន្តឹងអនុវត្តច្បាប់លើយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

តាមរបាយការណ៍ នគរបាលខេត្តកំពង់ស្ពឺបានណែនាំឱ្យរឹតបន្តឹងការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ឬមិនស្របតាមឯកសារផ្លូវការ និងអំពាវនាវឱ្យម្ចាស់យានយន្តគោរពបទប្បញ្ញត្តិពាក់ព័ន្ធ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សមត្ថកិច្ចជំនាញបានអំពាវនាវដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ត្រូវគោរពតាមបទប្បញ្ញត្តិច្បាប់ និងស្តង់ដារបច្ចេកទេសក្នុងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូន សម្រាប់អាជីវកម្ម និងការធ្វើដំណើរ ដើម្បីជៀសវាងការផាកពិន័យ ការឃាត់យានយន្ត និងប៉ះពាល់ដល់ការប្រកបរបរប្រចាំថ្ងៃ។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្ត បន្តរឹតបន្តឹងការត្រួតពិនិត្យ និងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះយានយន្តដឹកជញ្ជូនគ្រប់ប្រភេទដែលមានការកែច្នៃខុសលក្ខណៈបច្ចេកទេស។ ការអនុវត្តនេះ ធ្វើឡើងតាមការណែនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយបានណែនាំដល់កម្លាំងនគរបាលចរាចរណ៍ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវចាត់វិធានការច្បាប់ចំពោះយានយន្តដែលកែច្នៃខុសពីឯកសារផ្លូវការ ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងបណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឈៀករថយន្ត)។ ក្នុងករណីត្រួតពិនិត្យរកឃើញថា យានយន្តណាមួយមានការកែច្នៃខុសលក្ខណៈបច្ចេកទេស ឬមិនត្រឹមត្រូវតាមឯកសារផ្លូវការ សមត្ថកិច្ចនឹងធ្វើការឃាត់ទុក ដើម្បីត្រួតពិនិត្យ និងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13816",
  "languageVersionId": "7848",
  "visibilityVersion": "2",
  "versionToken": "a1.FMl6F_m_Ob6Z0HvOLahQSFhz_PCni0VwOnBECxX9m6g"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។