នគរបាលចរាចរណ៍ផ្លូវទឹកព្រះសីហនុ បន្តរឹតបន្តឹងត្រួតពិនិត្យជលយានយន្តអាជីវកម្ម ធានាសុវត្ថិភាពភ្ញៀវទេសចរទៅកាន់បណ្តាកោះ
នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុ បានត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងសម្ភារសង្គ្រោះបន្ទាន់របស់ជលយានយន្តអាជីវកម្ម ព្រមទាំងណែនាំម្ចាស់ និងអ្នកបើកបរឱ្យយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកដំណើរ។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះត្រួតពិនិត្យជលយានយន្តធ្វើអាជីវកម្ម នៅតាមដែនសមុទ្រ និងតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តព្រះសីហនុ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តវិធានសុវត្ថិភាពបច្ចេកទេសជលយានយន្ត ពិនិត្យលក្ខណៈបច្ចេកទេស និងសម្ភារសង្គ្រោះបន្ទាន់ផ្សេងៗ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តទៅកាន់បណ្តាកោះនានា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
ជាមួយគ្នានេះ កម្លាំងជំនាញក៏បានធ្វើការណែនាំដល់ម្ចាស់ និងអ្នកបើកបរជលយានយន្តអាជីវកម្ម ឱ្យគោរពតាមបទប្បញ្ញត្តិច្បាប់ ស្តង់ដារបច្ចេកទេស និងយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពអ្នកដំណើរ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើនទំនុកចិត្តជូនភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅតំបន់ឆ្នេរសមុទ្រកម្ពុជា៕ ដោយ៖ សុខ ស៊ីណាន
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13734",
"languageVersionId": "7629",
"visibilityVersion": "2",
"versionToken": "a1.XxyT4xfefl4b-eAPZxTbqRDt9LIbXry4m_O1Okckt3o"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
