ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា ចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រុមប្រឹក្សាឃុំកញ្ជរ ស្រុកឆ្លូង

នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា បានជួបថ្នាក់ដឹកនាំ និងមន្ត្រីក្រុមប្រឹក្សាឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីពិភាក្សាអំពីសេវាសាធារណៈ បញ្ហាប្រឈម និងការអភិវឌ្ឍមូលដ្ឋាន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សំដៅរួមគ្នារកដំណោះស្រាយ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អមដំណើរដោយ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រុមប្រឹក្សាឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។ ក្នុងឱកាសជំនួបនាពេលនេះបានផ្តោតលើការពង្រឹងការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងការជំរុញការអភិវឌ្ឍឃុំ-ស្រុកឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ សកម្មភាពរបស់ថ្នាក់ដឹកនាំក្រសួងនាពេលនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13713",
  "languageVersionId": "7584",
  "visibilityVersion": "2",
  "versionToken": "a1.GhSV5mpWk7jRVxoVaeS87jQ4MdhfqJvSFA7LH8HmyhY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។