ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុទទួលអំណោយសរុបជាង១០ម៉ឺនដុល្លារពីសប្បុរសជននិងមន្ទីរ-អង្គភាព

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលអំណោយជុំទី២ នៅថ្ងៃទី១៨ ខែឧសភា ពីសប្បុរសជន និងមន្ទីរ-អង្គភាពចំនួន៧៤ ដោយទទួលបានប្រាក់ជាង១០០លានរៀល និង៧៦,៣៧៧ដុល្លារអាមេរិក។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅថ្ងៃទី១៨ ខែឧសភានេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានទទួលអំណោយសរុបជាង ១០ម៉ឺនដុល្លារអាមេរិកពីសប្បុរសជនគ្រប់មជ្ឈដ្ឋានរួមទាំងអាជីវករ ពាណិជ្ជករ និងមន្ទីរ-អង្គភាពសរុបចំនួន៧៤នាក់។ ពិធីប្រគល់និងទទួលបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។ បើតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត បង្ហាញថា ជុំទី២នៃការទទួលអំណោយសប្បុរសធម៌ពីសប្បុរសជននាពេលនេះបានថវិការសរុបជាង១០ម៉ឺនដុល្លារ ក្នុងនោះថវិការគិតជាលុយខ្មែរមានចំនួនជាង ១០០លានរៀល និងប្រាក់ដុល្លារស្មើនឹង ៧៦,៣៧៧ដុល្លារអាមេរិក។ ចំណែក កាលពីជុំទី១ នាថ្ងៃទី០៦ ខែឧសភា ទទួលបានថវិការសរុបជិត ៤២ម៉ឺនដុល្លារអាមេរិក និងទឹកបរិសុទ្ធ៨០០យួរ។ ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរគុណជូនចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជន និងមន្ទីរ-អង្គភាពទាំងអស់ដែលបានចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុជារៀងរាល់ឆ្នាំ។ សាខាកាកបាទក្រហមកម្ពុជាខេត្ត សូមទទួលស្វាគមន៍ជានិច្ចចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ចូលរួមជាថវិកា, ស្បៀងអាហារនិងសម្ភារៈនានាជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីឱ្យស្ថាប័នមនុស្សធម៌មួយនេះ មានលទ្ធភាពបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដែលត្រូវការចាំបាច់ក្នុងការជួយសង្គ្រោះ។ ឯកឧត្តម ម៉ាង ស៊ីណេត បានប្តេជ្ញាថានឹងនាំយកថវិកា ស្បៀងអាហារ និងសម្ភារៈរបស់សប្បុរសជនទាំងអស់ទៅប្រគល់ជូនគ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ អតីតយុទ្ធជនក្រីក្រ និងមានពិការរភាពតាមតម្រូវការចាំបាច់ឱ្យចំគោលដៅ និងច្បាស់លាស់ ជាពិសេសជួយគាំទ្រដល់វិរៈកងទ័ពនៅសមភូមិមុខ ក៏ដូចជាជនភៀសសឹកជាដើម។ ដោយឡែក កន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានប្រើប្រាស់ថវិការបស់សប្បុរសជនបម្រើដល់ការងារមនុស្សធម៌នានាដូចជា ជួយគាំទ្រដល់វិរៈកងទ័ពនៅសមភូមិមុខ ជនភៀសសឹក និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅតាមមូលដ្ឋាន និងការងារសប្បុរសធម៌ជាច្រើនទៀត៕ អត្ថបទ៖ ង៉ែត ពិសាន្ត រូបភាព៖ កែវ ដារ៉ា
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13679",
  "languageVersionId": "7518",
  "visibilityVersion": "2",
  "versionToken": "a1.IKEUoCwmv3lEa9UQxO-r3Bp_NforAp9u97oVe2cuCDo"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។