ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

គយអនុញ្ញាតឱ្យក្រុមហ៊ុន៥បន្ថែមទៀត អាចនាំចូលសាច់បង្កក មកផ្គត់ផ្គង់នៅកម្ពុជា

អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានសុខភាពសត្វ អនុញ្ញាតឱ្យក្រុមហ៊ុន៥បន្ថែមនាំចូលសាច់បង្កក ដោយត្រូវបំពេញលក្ខខណ្ឌអាជីវកម្ម ប្រភពផ្គត់ផ្គង់ ឃ្លាំងត្រជាក់ និងការដឹកជញ្ជូន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អគ្គនាយកដ្ឋានគយនៃក្រសួងសេដ្ឋកិច្ច និងអគ្គនាយកដ្ឋានសុខភាពសត្វនៃក្រសួងកសិកម្ម បានចេញសេចក្តីជូនដំណឹងរួមគ្នាមួយ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៥បន្ថែមទៀត អាចនាំចូលសាច់បង្កក មកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា ក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចនាំចូលសាច់បង្កកបាន លុះត្រាគោរពតាមលក្ខខណ្ឌតម្រូវដូចខាងក្រោម៖ មានកម្មវត្ថុអាជីវកម្មសមស្របដូចជា «នាំចូលសាច់បង្កក ឬមានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងការនាំចូលសាច់» មានប្រភពផ្គត់ផ្គង់សាច់បង្កកពីក្រៅប្រទេសច្បាស់លាស់។ ត្រូវមានឃ្លាំងរក្សាគុណភាពសាច់បង្កក ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងត្រូវធានាអះអាងជាលាយលក្ខណ៍អក្សរថា «នឹងប្រើប្រាស់មធ្យោបាយដឹកជញ្ជូន និងចែកចាយសាច់បង្កក ដែលមានលក្ខណៈបច្ចេកទេសសមស្រប»៕ ដោយ ៖ ឡាយ កុល
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13648",
  "languageVersionId": "7476",
  "visibilityVersion": "2",
  "versionToken": "a1.kgaFM3TSkc9HFGL1jsfQws-pulgRQTrjP3Iz5_ofJJc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។