ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ផ្ទេរភារកិច្ចមន្រ្តីប្រចាំការនៅស្ថានីយជញ្ជីងអចល័តកណ្តោលដុំខេត្តកំពង់ស្ពឺក្រោយប្រើសម្តីមិនសមរម្យដាក់អ្នកបើកបរយានយន្ត

ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ភារកិច្ចមន្ត្រីម្នាក់នៅស្ថានីយជញ្ជីងអចល័តកណ្តោលដុំ ខេត្តកំពង់ស្ពឺ ឱ្យត្រឡប់ទៅអង្គភាពដើម តាមប្រកាសចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចប់ភារកិច្ចលោក ប្រាក់ ច័ន្ទមុន្នី ពីមន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងអចល័ត កណ្តោលដុំ ខេត្តកំពង់ស្ពឺ ឱ្យមកបម្រើការងារនៅអង្គភាពដើមវិញ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ ចំណាត់ការរដ្ឋបាលនេះ ធ្វើឡើងបន្ទាប់ពីលោក ប្រាក់ ច័ន្ទមុន្នី បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យដល់ម្ចាស់បើកបរយានយន្ត ដែលចូលថ្លឹងក្នុងស្ថានីយ។ ដោយឡែក កន្លងទៅ  អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ធ្លាប់បានលើកឡើងថា ប្រសិនបើមន្ត្រីរាជការតាមបណ្តាក្រុង-ស្រុក ឬតាមមន្ទីរជំនាញអង្គភាពណាមិនយកចិត្តទុកដាក់ក្នុងការធ្វើការងារ សូមធ្វើលិខិតលាឈប់ទៅ ហើយមិនខ្វះទេអ្នកដែលមកធ្វើការជំនួសនោះ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13630",
  "languageVersionId": "7449",
  "visibilityVersion": "2",
  "versionToken": "a1.cSw4gwxTukeXlSM1SZCh2YGxzTUAg8wR4Gvhihgpy3M"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។