ខេត្តស្ទឹងត្រែង គ្រោងបើករោងចក្រកែច្នៃសរសៃសូត្រធម្មជាតិ ដោយក្រុមហ៊ុនហ័ងអាញ់វៀតណាម
តាមប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ក្រុមហ៊ុនហ័ងអាញ់វៀតណាមគ្រោងបង្កើតរោងចក្រកែច្នៃសរសៃសូត្រធម្មជាតិក្នុងខេត្ត។ បច្ចុប្បន្ន ផលិតផលសូត្រត្រូវដឹកទៅកែច្នៃនៅខេត្តយ៉ាឡាយ ប្រទេសវៀតណាម មុននាំចេញទៅឥណ្ឌា។
ខ្លឹមសារប្រភព
ស្ទឹងត្រែង៖ ក្រុមហ៊ុនកសិកម្ម «ហ័ងអាញ់វៀតណាម» ដែលមានទីតាំងនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង គ្រោងនឹងបើករោងចក្រកែច្នៃសរសៃសូត្រធម្មជាតិ នៅក្នុងខេត្តស្ទឹងត្រែង នាពេលខាងមុខ។ ការគ្រោងវិនិយោគនេះ ធ្វើឡើងបន្ទាប់ពីមានសំណើពី ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។
នេះបើតាមការឲ្យដឹងពីលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ថា ភាគីក្រុមហ៊ុនបានសន្យាឆ្លើយតបតាមសំណើរបស់អភិបាលខេត្ត ដោយគ្រោងបង្កើតរោងចក្រកែច្នៃសរសៃសូត្រធម្មជាតិមួយនៅលើទឹកដីខេត្តស្ទឹងត្រែង។
លោកប្រធានមន្ទីរបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលដាំដុះវត្ថុធាតុដើម ដោយដាំដើមមនសម្រាប់យកស្លឹកធ្វើជាចំណីដង្កូវនាង ក្នុងការផលិតសូត្រធម្មជាតិ។ ចំពោះផលិតផលសូត្រដែលប្រមូលបាន បច្ចុប្បន្នត្រូវដឹកជញ្ជូនទៅកាន់រោងចក្រកែច្នៃរបស់ក្រុមហ៊ុន នៅខេត្តយ៉ាឡាយ ប្រទេសវៀតណាម ដើម្បីផលិតជាសរសៃសូត្រសម្រេច មុននាំចេញទៅកាន់ទីផ្សារធំ គឺប្រទេសឥណ្ឌា។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីស្វែងរកទីផ្សារ និងទាក់ទាញអ្នកវិនិយោគ មកវិនិយោគលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម នៅក្នុងខេត្តស្ទឹងត្រែង៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13571",
"languageVersionId": "7357",
"visibilityVersion": "2",
"versionToken": "a1.hMm_15jAyaICbXye1ExyL-sty1JqLt49VcgA7i9wTL0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
