ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្តេចធិបតីបដិសេធសំណើផ្ទេរសេវារថយន្តក្រុងសាធារណៈភ្នំពេញឱ្យក្រុមហ៊ុនឯកជន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបដិសេធសំណើផ្ទេរសេវារថយន្តក្រុងសាធារណៈភ្នំពេញឱ្យក្រុមហ៊ុនឯកជន ដោយបារម្ភពីការដំឡើងថ្លៃសំបុត្រ និងលទ្ធភាពផ្តល់សេវាឥតគិតថ្លៃនៅពេលចាំបាច់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានក្រុមហ៊ុនឯកជនជាច្រើនចង់មកដេញថ្លៃសេវារថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែសំណើសុំដេញថ្លៃនេះ ត្រូវបានសម្តេចធិបតីបដិសេធព្រោះបារម្ភខ្លាចក្រុមហ៊ុនឯកជនដំឡើងតម្លៃសំបុត្រដើម្បីយកចំណេញលើប្រជាពលរដ្ឋ និងសិស្សសាលា។ សម្តេចក៏បានបារម្ភថា នៅពេលដែលរដ្ឋចាំបាច់ឱ្យពលរដ្ឋជិះហ្វ្រី (Free) សិស្សសាលាជិះហ្វ្រី (Free) ប៉ុន្តែក្រុមហ៊ុនឯកជនមិនអាចធ្វើបាន។ ដូច្នេះ សេវាសាធារណៈមួយចំនួនត្រូវតែរដ្ឋជាអ្នកគ្រប់គ្រង។ សម្តេចធិបតីថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភានេះ។  ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13565",
  "languageVersionId": "7339",
  "visibilityVersion": "2",
  "versionToken": "a1.3_gy9dcnCyN_wW7sXNxEUrZFyFAXxr2bZlk5oCcS7hk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។