ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោក ម៉ាង ស៊ីណេត ចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិភាក្សារបៀបវារៈ៣ តាមអនឡាញ

អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត ដឹកនាំមន្ត្រីចូលរួមតាម Zoom ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ របៀបវារៈរួមមានរបាយការណ៍កំណែទម្រង់ របាយការណ៍យុទ្ធសាស្ត្របញ្ចកោណ និងសេចក្តីព្រាងវិសោធនកម្មច្បាប់ផ្លូវថ្នល់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភានេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានចាប់ផ្តើមជាផ្លូវការ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលរាជធានី-ខេត្តផងដែរ។ ក្នុងនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញនៃមន្ទីរ-អង្គភាពចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធអនឡាញ (Zoom)។ បើតាមបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញថា របៀបវារៈដែលត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកនេះ រួមមាន៖ ១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។ ២-សេចក្តីព្រាងរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥ និង៣-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់៕ អត្ថបទ៖ ង៉ែត ពិសាន្ត រូបភាព៖ ទាវ វិឆាត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13562",
  "languageVersionId": "7330",
  "visibilityVersion": "2",
  "versionToken": "a1.J92I2WmtVCsEIncfAUTsvC2RQXLD7dS6MImCRy6ul7w"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។