ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ដកអាជ្ញាបណ្ណកាស៊ីណូ១នៅក្រុងប៉ោយប៉ែតក្រោយរកឃើញពាក់ព័ន្ធឆបោកតាមអនឡាញនិងការធ្វើទារុណកម្ម

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកអាជ្ញាប័ណ្ណកាស៊ីណូ ខេអឹមអេច ផារាដាយ ថៅវើ នៅប៉ោយប៉ែត ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ តាមសេចក្តីប្រកាស សមត្ថកិច្ចឃាត់ជនសង្ស័យ៧នាក់ កាលពីថ្ងៃទី៧ ឧសភា ពាក់ព័ន្ធសកម្មភាពខុសច្បាប់។ ការដកហូតដែលបានរាយការណ៍ គឺអាជ្ញាប័ណ្ណកាស៊ីណូ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានដកហូតអាជ្ញាប័ណ្ណកាស៊ីណូដែលមានឈ្មោះ ខេអឹមអេច ផារាដាយ ថៅវើ កាស៊ីណូ និងសណ្ឋាគារ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមសេចក្តីប្រកាសរបស់គណៈកម្មការ សមត្ថកិច្ចរកឃើញសកម្មភាពពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការធ្វើទារុណកម្ម និងការរក្សាទុកអាវុធខុសច្បាប់ នៅទីតាំងនោះ កាលពីថ្ងៃទី៧ ខែឧសភា។ ជនសង្ស័យ៧នាក់ត្រូវបានឃាត់ខ្លួន រួមជាមួយទូរសព្ទ និងកុំព្យូទ័រជាច្រើនគ្រឿង។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាអាទិភាពខ្ពស់មួយពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសន្ថិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិលើឆាកអន្តរជាតិ។ តាមសេចក្តីប្រកាសរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ការដកហូតអាជ្ញាប័ណ្ណកាស៊ីណូនេះ ផ្អែកលើលទ្ធផលស៊ើបអង្កេត និងការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងសេចក្តីសម្រេចចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13547",
  "languageVersionId": "7285",
  "visibilityVersion": "2",
  "versionToken": "a1.cm1GyHB_f9-xl1Eua0y1oaA5KgGdLIrw7QfhlBOyUj8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។