ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ដកអាជ្ញាបណ្ណកាស៊ីណូ១នៅក្រុងប៉ោយប៉ែតក្រោយរកឃើញពាក់ព័ន្ធឆបោកតាមអនឡាញនិងការធ្វើទារុណកម្ម

KPS99TV

សេចក្តីសង្ខេប

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកអាជ្ញាប័ណ្ណកាស៊ីណូ ខេអឹមអេច ផារាដាយ ថៅវើ នៅប៉ោយប៉ែត ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ តាមសេចក្តីប្រកាស សមត្ថកិច្ចឃាត់ជនសង្ស័យ៧នាក់ កាលពីថ្ងៃទី៧ ឧសភា ពាក់ព័ន្ធសកម្មភាពខុសច្បាប់។ ការដកហូតដែលបានរាយការណ៍ គឺអាជ្ញាប័ណ្ណកាស៊ីណូ។

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានដកហូតអាជ្ញាប័ណ្ណកាស៊ីណូដែលមានឈ្មោះ ខេអឹមអេច ផារាដាយ ថៅវើ កាស៊ីណូ និងសណ្ឋាគារ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមសេចក្តីប្រកាសរបស់គណៈកម្មការ សមត្ថកិច្ចរកឃើញសកម្មភាពពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការធ្វើទារុណកម្ម និងការរក្សាទុកអាវុធខុសច្បាប់ នៅទីតាំងនោះ កាលពីថ្ងៃទី៧ ខែឧសភា។ ជនសង្ស័យ៧នាក់ត្រូវបានឃាត់ខ្លួន រួមជាមួយទូរសព្ទ និងកុំព្យូទ័រជាច្រើនគ្រឿង។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាអាទិភាពខ្ពស់មួយពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសន្ថិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិលើឆាកអន្តរជាតិ។

តាមសេចក្តីប្រកាសរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ការដកហូតអាជ្ញាប័ណ្ណកាស៊ីណូនេះ ផ្អែកលើលទ្ធផលស៊ើបអង្កេត និងការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងសេចក្តីសម្រេចចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…