ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឃាត់មនុស្ស៩នាក់សង្ស័យក្លែងបន្លំជាព្រះសង្ឃនៅខណ្ឌពោធិ៍សែនជ័យ

សាលាអនុគណខណ្ឌពោធិ៍សែនជ័យ និងសមត្ថកិច្ចមូលដ្ឋាន បានឃាត់មនុស្ស៩នាក់ដែលសង្ស័យក្លែងបន្លំជាព្រះសង្ឃ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ ព្រះសង្ឃពិត១អង្គផ្សេងទៀត ត្រូវបានអប់រំអំពីការបិណ្ឌបាតនៅទីមិនសមស្របតាមព្រះធម៌វិន័យ។ មនុស្ស៩នាក់ត្រូវបានប្រគល់ឱ្យសមត្ថកិច្ចបន្តនីតិវិធី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានឃាត់ខ្លួនបុគ្គលក្លែងបន្លំជាព្រះសង្ឃចំនួន ៩ នាក់ និងធ្វើការអប់រំព្រះសង្ឃ ១ អង្គ ក្រោយរកឃើញថា បាននិមន្តបិណ្ឌបាតនៅតាមទីអគោចរដ្ឋាន មិនសមស្របតាមព្រះធម៌វិន័យ។ ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដោយសាលាអនុគណខណ្ឌពោធិ៍សែនជ័យ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលក្លែងបន្លំជាបព្វជិតចំនួន ៣ នាក់ នៅសង្កាត់ត្រពាំងក្រសាំង និង ៦ នាក់ទៀត នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជាមួយគ្នានេះ ក៏មានព្រះសង្ឃ ១ អង្គ ត្រូវបាននាំមកអប់រំ និងណែនាំផងដែរ។ តាមការបញ្ជាក់ពីសាលាអនុគណខណ្ឌពោធិ៍សែនជ័យ បុគ្គលទាំង ៩ នាក់ ត្រូវបានរកឃើញថា បានក្លែងបន្លំភេទជាបព្វជិត ដើម្បីធ្វើសកម្មភាពបិណ្ឌបាតនៅតាមទីសាធារណៈ ដែលអាចបង្កឲ្យពុទ្ធបរិស័ទមានការយល់ច្រឡំ និងប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា។ ក្រោយការសាកសួរ និងពិនិត្យអត្តសញ្ញាណ សាលាអនុគណបានប្រគល់បុគ្គលទាំង ៩ នាក់ ជូនសមត្ថកិច្ច ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំណែកព្រះសង្ឃ ១ អង្គ ត្រូវបានអប់រំ ណែនាំអំពីធម៌វិន័យ និងធ្វើកិច្ចសន្យាជាមួយសាលាអនុគណ ដោយមិនអនុញ្ញាតឲ្យបិណ្ឌបាតនៅតាមទីអគោចរដ្ឋានដែលមិនសមស្របតាមព្រះធម៌វិន័យ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13545",
  "languageVersionId": "7279",
  "visibilityVersion": "2",
  "versionToken": "a1.QmoHv-x1gvpqWMoBayo0khtzvuKCaajXF7xyBpZFtvE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។