ឯកអគ្គរដ្ឋទូតចិន Wang Wenbin ទស្សនាភូមិចិនវើនសៃ ដែលមានប្រវត្តិតាំងទីលំនៅជាង១៣០ឆ្នាំ
ឯកអគ្គរដ្ឋទូតចិន Wang Wenbin បានទស្សនាសហគមន៍ចិននៅវើនសៃ ខេត្តរតនគិរី។ លោកបានរំលឹកពីអ្នកតាំងទីលំនៅ Hakka មកពីហ៊ុយយ៉ាង ខេត្តក្វាងទុង កាលពីជាង១៣០ឆ្នាំមុន និងការរស់នៅរួមគ្នាជាមួយអ្នកស្រុកពីមួយជំនាន់ទៅមួយជំនាន់។
ខ្លឹមសារប្រភព
ខេត្តរតនគិរី៖ ឯកឧត្តម Wang Wenbin បានបង្ហាញសេចក្តីរីករាយយ៉ាងខ្លាំង ក្រោយអញ្ជើញទៅទស្សនាភូមិចិនក្នុងស្រុកវើនសៃ ខេត្តរតនគិរី ដែលជាសហគមន៍មានប្រវត្តិសាស្ត្រយូរលង់នៃការតាំងទីលំនៅរបស់ជនជាតិចិននៅកម្ពុជា។
ឯកឧត្តមបានលើកឡើងថា កាលពីជាង១៣០ឆ្នាំមុន ជនជាតិចិន Hakka មកពីតំបន់ហ៊ុយយ៉ាង ខេត្តក្វាងទុង ប្រទេសចិន បានធ្វើដំណើរឆ្លងកាត់ផ្លូវឆ្ងាយមកតាំងទីលំនៅនៅស្រុកវើនសៃ ហើយបច្ចុប្បន្ន កូនចៅរបស់ពួកគេបានបន្តរស់នៅរហូតដល់ជំនាន់ទី៥។
ក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ ប្រជាជននៅភូមិចិនវើនសៃ បានរស់នៅដោយសុខដុមរមនាជាមួយអ្នកស្រុកក្នុងតំបន់ បង្កើតបានជាគំរូនៃការរួបរួម វប្បធម៌ និងមិត្តភាពដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងយ៉ាងរស់រវើកពីទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជា និងចិន ពីមួយជំនាន់ទៅមួយជំនាន់៕ ដោយ៖ សុខ ស៊ីណាន
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13519",
"languageVersionId": "7201",
"visibilityVersion": "2",
"versionToken": "a1.X5yk7puhXDhjWusb34II0jHT8LbpMYcUhadns6Rcdas"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
