ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

គយចិនដាក់ចេញបទប្បញ្ញត្តិថ្មី«គ្រប់គ្រងការចុះបញ្ជីសហគ្រាសផលិតចំណីអាហារ»ដើម្បីធានាសុវត្ថិភាពនាំទៅចិន

តាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បទប្បញ្ញត្តិថ្មីរបស់គយចិនស្តីពីការចុះបញ្ជីសហគ្រាសផលិតចំណីអាហារបរទេស នឹងចូលជាធរមានថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ សហគ្រាសដែលចង់នាំចេញទៅចិនត្រូវត្រៀមអនុវត្តតាមនីតិវិធីថ្មី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានដាក់ចេញនូវបទប្បញ្ញត្តិថ្មី ស្តីពី «គោលនយោបាយគ្រប់គ្រងការចុះបញ្ជីសហគ្រាសបរទេសដែលផលិតចំណីអាហារ សម្រាប់ការនាំចូល ផលិតផលចំណីអាហារទៅកាន់ប្រទេសចិន» ដើម្បីធានាសុវត្ថិភាពចំណីអាហារនាំចូលទៅចិន។ បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បទប្បញ្ញត្តិថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ខាងមុខ ហើយមានគោលបំណងធានាសុវត្ថិភាពចំណី អាហារនាំចូលក្នុងប្រទេសចិន និងបន្តនិរន្តរភាព នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មចំណីអាហារ។ ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ដើម្បីធានាបាននូវដំណើរការនាំចេញផលិតផលចំណីអាហារពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា សហគ្រាសផលិតចំណីអាហារដែលមានបំណងនាំផលិតផលរបស់ខ្លួនចូលទៅប្រទេសចិនទាំងអស់ ត្រូវត្រៀមលក្ខណៈអនុវត្តស្របតាមនីតិវិធី និងបទប្បញ្ញត្តិថ្មី ដូចមានចែងក្នុងឯកសារភ្ជាប់ជូនមកជាមួយ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13504",
  "languageVersionId": "7156",
  "visibilityVersion": "2",
  "versionToken": "a1.-GoaJcI3BvF0TyLVvHpNixF-d1rMiFeCZszR55EGU3U"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។