ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោក កឹម សុខា ទទួលការលើកលែងទោសពន្ធនាគារ ប៉ុន្តែទោសបន្ថែមនៅតែមានប្រសិទ្ធភាព

ព្រះរាជក្រឹត្យចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន លើកលែងទោសពន្ធនាគារ២៧ឆ្នាំដល់លោក កឹម សុខា។ កំណត់ហេតុអនុវត្តបញ្ជាក់ថា ទោសបន្ថែមលើសិទ្ធិនយោបាយ និងការហាមចាកចេញពីកម្ពុជា៥ឆ្នាំនៅតែមានប្រសិទ្ធភាព។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទទួលបានការលើកលែងទោសដាក់ពន្ធនាគារតាមព្រះរាជក្រឹត្យដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចុះហត្ថលេខា ប៉ុន្តែទោសបន្ថែម រួមមានការដកសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត នៅតែមានប្រសិទ្ធភាព។ ការសម្រេចដោះលែងលោក កឹម សុខា បន្ទាប់ពីរូបលោកត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ ពីបទ សន្និដ្ឋិភាពជាមួយបរទេស ឬបទគប់គិតត្រូវរ៉ូវគ្នាជាមួយបរទេសប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។ លោក កឹម សុខា ត្រូវបានដោះលែងវិញតាមព្រះរាជក្រឹត្យដែលមានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែឧសភា ហើយត្រូវបានបណ្តាញសារព័ត៌មានផ្សព្វផ្សាយយ៉ាងព្រោងព្រាតនៅយប់ថ្ងៃដដែល។ ក្នុងព្រះរាជក្រឹត្យមិនបានបញ្ជាក់លម្អិតអំពីការដកសិទ្ធិធ្វើនយោបាយរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះនោះទេ តែក្នុងកំណត់ហេតុស្តីពីការអនុវត្តព្រះរាជក្រឹត្យរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក កឹម សុខា ត្រូវបានទទួលការលើកលែងទោសដាក់ពន្ធនាគារចំនួន២៧ឆ្នាំប៉ុណ្ណោះ ប៉ុន្តែចំពោះទោសបន្ថែម លោក កឹម សុខា ត្រូវតែអនុវត្តពោលគឺដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះបោះឆ្នោតឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត ព្រមទាំងហាមឃាត់ចំពោះការចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល ៥ឆ្នាំទៀតផង៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13496",
  "languageVersionId": "7132",
  "visibilityVersion": "2",
  "versionToken": "a1._mP6p6OZQCq2F3Gbau9NqnrAxH7iejF1cBivv6uuDlk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។