ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

គយជូនដំណឹងឱ្យសហគ្រាសក្នុងស្រុក ត្រៀមអនុវត្តលក្ខខណ្ឌថ្មី សម្រាប់នាំចេញផលិតផលអាហារទៅចិន

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវឱ្យសហគ្រាសផលិតចំណីអាហារដែលមានបំណងនាំចេញទៅចិន ត្រៀមអនុវត្តលក្ខខណ្ឌចុះបញ្ជីថ្មី ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសឱ្យសហគ្រាសផលិតចំណីអាហារនៅកម្ពុជា ដែលមានបំណងនាំចេញផលិតផលទៅប្រទេស ចិន ត្រៀមអនុវត្តលក្ខខណ្ឌ និងបទប្បញ្ញត្តិថ្មីរបស់អគ្គរដ្ឋបាលគយចិន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តទៅ។ បទប្បញ្ញត្តិថ្មីនេះ ស្តីពី «គោលនយោបាយគ្រប់គ្រងការចុះបញ្ជីសហគ្រាសបរទេសដែលផលិតចំណីអាហារ សម្រាប់ការនាំចូលផលិតផលចំណីអាហារទៅកាន់ប្រទេសចិន» មានគោលបំណងពង្រឹងសុវត្ថិភាពចំណីអាហារនាំចូល និងធានានិរន្តរភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអាហាររវាងប្រទេសទាំងពីរ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវឱ្យសហគ្រាសពាក់ព័ន្ធ សិក្សា និងត្រៀមអនុវត្តតាមតម្រូវការថ្មីឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងផលប៉ះពាល់ដល់ការនាំចេញផលិតផលទៅទីផ្សារចិន។ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និង ចិន សម្រេចបានជាង ៥,៦៩ ពាន់លានដុល្លារ កើនឡើង ២៧,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅចិន មានតម្លៃជាង ៤៧៨ លានដុល្លារ ថយចុះ ១,៧% ខណៈការនាំចូលទំនិញពីចិនមកកម្ពុជា មានតម្លៃប្រមាណ ៥,២១ ពាន់លានដុល្លារ កើនឡើង ៣០,៥%៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13495",
  "languageVersionId": "7129",
  "visibilityVersion": "2",
  "versionToken": "a1.6Qmyj9kWfAKc-bimP78YUlKyrFy3_HVeghIVFPDYNF8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។